សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមួរ៉ា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed